ឆ្អឹងរបស់យើងអាចចុះខ្សោយនៅពេលវ័យកាន់តែជរា។ បរិមាណជាតិកាល់ស្យូមក្នុងប្រព័ន្ធរាងកាយអាចនឹងថយចុះ នៅពេលយើងកាន់តែចាស់ទៅ ហេតុដូច្នេះ ករណីពុកឬផុយឆ្អឹងងាយនឹងកើតឡើងណាស់។ ភ្លាត់ឆ្អឹង ប្រេះឆ្អឹង និងបញ្ហាឆ្អឹងផ្សេងទៀតនឹងកើតឡើង នៅពេលឆ្អឹងរបស់អ្នកចុះខ្សោយ ហើយនៅពេលអ្នកជួបឧបទ្ទវហេតុ វាអាចនឹងចំណាយពេលរាប់ខែឆ្នាំទម្រាំជាសះស្បើយទាំងស្រុង។ វាជារឿងគួរឱ្យខកចិត្តណាស់ ដែលអ្នកមិនអាចធ្វើបំលាស់ទីបានដូចចិត្តកាលពីមុន។ តើធ្វើរបៀបម៉េចទើបអាចដោះស្រាយបញ្ហានេះបាន?
ក្រៅពីសម្រាកឱ្យបានច្រើនតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត វាក៏អាចជួយបានដែរ ប្រសិនបើអ្នកពិចារណាអំពីរបបអាហារទាំងនេះ។ អ្នកឃើញទេ មានប្រភេទអាហារខ្លះពិតជាមានប្រសិទ្ធភាពក្នុងការជំរុញសុខភាពឆ្អឹងឱ្យល្អប្រសើរ។ អាហារទាំងនេះមានប្រយោជន៍ណាស់ នៅពេលលោកអ្នករងបញ្ហារបួសឆ្អឹង។
១. ទឹក
ពិសាទឹកឱ្យបានច្រើនដើម្បីជំរុញជាតិរំអិលនៅចន្លោះឆ្អឹង។
ពិសាទឹកឱ្យបានច្រើនដើម្បីជំរុញជាតិរំអិលនៅចន្លោះឆ្អឹង។
២. ប្រូតេអ៊ីន
ជាតិប្រូតេអ៊ីនមិនត្រឹមជួយជួសជុលសាច់ដុំប៉ុណ្ណោះទេ ថែមទាំងជួយព្យាបាលនិងការពារឆ្អឹងផងដែរ។ គួរពិសាត្រី ស៊ុត ឈីស សណ្តែកបាយ គ្រាប់ផ្លែឈើ។
ជាតិប្រូតេអ៊ីនមិនត្រឹមជួយជួសជុលសាច់ដុំប៉ុណ្ណោះទេ ថែមទាំងជួយព្យាបាលនិងការពារឆ្អឹងផងដែរ។ គួរពិសាត្រី ស៊ុត ឈីស សណ្តែកបាយ គ្រាប់ផ្លែឈើ។
៣. អាហារសម្បូរជាតិកាល់ស្យូម
ជាតិកាល់ស្យូមគឺត្រូវការចាំបាច់ណាស់ដើម្បីការពារឆ្អឹងឱ្យរឹងមាំ។ អាហារសម្បូរជាតិកាល់ស្យូមមានដូចជា ទឹកដោះ យ៉ាអួ ស្ពៃក្តោប ស្ពៃប្រូខូលី ពោតបារាំង ក្រូច(គួរពិសាក្រូចឱ្យបានច្រើនជាងគេ)៕
ជាតិកាល់ស្យូមគឺត្រូវការចាំបាច់ណាស់ដើម្បីការពារឆ្អឹងឱ្យរឹងមាំ។ អាហារសម្បូរជាតិកាល់ស្យូមមានដូចជា ទឹកដោះ យ៉ាអួ ស្ពៃក្តោប ស្ពៃប្រូខូលី ពោតបារាំង ក្រូច(គួរពិសាក្រូចឱ្យបានច្រើនជាងគេ)៕
0 Comments