ទន្ទឹមគ្នានេះដើម្បីឲ្យមុខរបរចិញ្ចឹមសត្វមាន់បន្ថយសារធាតុគីមីឬអាចចៀសបានពីការប្រើប្រាស់សារធាតុគីមីច្រើនក្នុងការចិញ្ចឹម អ្នកបច្ចេកទេសចិញ្ចឹមសត្វមាន់នៅក្នុងកសិដ្ឋាន ហ្គ្រែនភ្នំពេញ ដែលមានទីតាំងក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញលោក វ៉រ វ៉ាន់ដា បង្ហាញពីការផលិតចំណីធម្មជាតិដើម្បីចិញ្ចឹមសត្វមាន់យកស៊ុត ឲ្យលក់បានថ្លៃ។
- ដើម្បីអាចផលិតចំណីធម្មជាតិសម្រាប់មាន់បាន ចាំបាច់ត្រូវមានវត្ថុធាតុដើមដែលជាក្រុមអាហារសម្បូរជាតិវីតាមីន (ប្រភេទអាហារការពារ) ដូចជា ស្លឹកម្រុំ ត្រកួន អង្គាដី កន្ធំថេត ប្រទាលត្រចៀកជ្រូក ប្រទាលកន្ទុយក្រពើ ស្លឹកស្ដៅ ស្លឹកខ្ទឹម ស្លឹកគ្រៃ ចុងអង្ករ កន្ទក់ និងសម្បកបង្គា ដើម្បីផលិតចំណីមាន់ប្រកបដោយសារធាតុចិញ្ចឹមដល់សត្វមាន់ឲ្យឆាប់លូតលាស់ និងទទួលបានទិន្នផលស៊ុតគុណភាពខ្ពស់។
សារធាតុផ្សំ |
*ចំណាំ បន្ទាប់មកយកវត្ថុធាតុដើមទាំងអស់នេះ មកចិញ្ច្រាំឲ្យល្អិត រួចយកទៅលាយច្របល់ចូលគ្នាជាមួយចុងអង្ករ កន្ទក់ ដោយគិតជាបរិមាណ ៤០% និងសម្បកបង្គារចំនួន២០% និងបន្ថែមអំបិល១ខាំ ដើម្បីបន្ថែមរសជាតិលើចំណីនេះជាការស្រេច។
- វីធីសាស្រ្តផ្តល់ចំណីអោយមាន់
ក្រោយផលិតចំណីធម្មជាតិនេះរួច យើងត្រូវចាំថា មាន់ចិញ្ចឹមយកស៊ុតទាមទារមើលថែឲ្យបានដិតដល់និងទាមទារត្រូវផ្តល់ចំណី១ថ្ងៃ៣ដង គឺពេលព្រឹកចន្លោះពីម៉ោង៧ទៅម៉ោង៨កន្លះ ពេលថ្ងៃចន្លោះពីម៉ោង១២ទៅម៉ោង១ថ្ងៃត្រង់ និងពេលល្ងាចចន្លោះពីម៉ោង៣ទៅម៉ោង៤។ ប៉ុន្តែយើងត្រូវចង់ចាំថា មុនឲ្យចំណីមាន់ ត្រូវធានាថាស្នូកចំណីត្រូវតែស្អាត និងស្ងួតជាប្រចាំ។
ជាងនេះទៀត ឯកសារស្រាវជ្រាវដដែលបានបញ្ជាក់ទៀតថា ក្រុមអាហារការពារដែលមានក្នុងចំណីធម្មជាតិ ដូចជា ស្លឹកម្រុំ ត្រកួន អង្គាដី កន្ធំថេត និងរុក្ខជាតិបៃតងផ្សេងទៀត នឹងផ្តល់វីតាមីនសំខាន់ៗសម្រាប់មាន់ មានដូចជា វីតាមីនអា (A) វីតាមីនដេ (D) វីតាមីនអឺ (E) និងវីតាមីនសេ (C)។ ជាតិវីតាមីនទាំងនេះ នឹងជួយបង្កើនភាពរឹងមាំ ប្រឆាំងនឹងមេរោគ ជួយក្នុងការរំលាយអាហារ ស្រូបយកសារធាតុចិញ្ចឹម និងជួយដល់ការបន្តពូជ ពិសេសជួយបង្កើនគុណភាពស៊ុតមាន់ខ្ពស់។
Website:TechPro
0 Comments