ការចិញ្ចឹមមាន់​ ពូជ មាន់យកពង ឬមាន់យកសាច់ក្នុងស្រុកជាលក្ខណៈគ្រួសារ មានសារៈសំខាន់ណាស់សម្រាប់ប្រជាកសិករ ជាពិសេស ស្ត្រី ក្នុងការចូលរួមចំណែកលើកកំពស់ជីវភាពរស់នៅ តាមរយៈការបង្កើនអាហាររូបត្ថម្ភ និង ប្រាក់ចំណូលបន្ថែម សម្រាប់គ្រួសារ។ ប៉ុន្តែប្រជាកសិករមួយចំនួនធំ បាននឹងកំពុងជួបប្រទះនូវបញ្ហាជាច្រើនក្នុងការចិញ្ចឹមមាន់ឲ្យបាន ជោគជ័យ ដោយសារការរាតត្បាតនៃជំងឺឆ្លងផ្សេងៗ និងការថែទាំមិនបានដិតដល់ ដែលទាំងនេះបណ្តាល មកពីកង្វះខាតនូវចំណេះ ដឹងបច្ចេកទេសសមស្រប និង បទពិសោធន៍ល្អៗ ក្នុងការចិញ្ចឹមមាន់របស់ ប្រជាកសិករ។

- វិធី​ចិញ្ចឹម​មាន់​កុំ​ឲ្យ​ឈឺ និង​ងាប់​

ជា​ទម្លាប់​របស់​ពលរ​ដ្ឋ​ខ្មែរ​យើង ការចិញ្ចឹម​មាន់​តាម​ផ្ទះ​ជា​លក្ខណៈ​គ្រួសារ​ទុក​សម្រាប់ធ្វើ​ម្ហូប និង​សម្រាប់​លក់ដូរ​បន្តិចបន្តួច​ក្នុងករណី​ចាំបាច់ គឺជា​រឿង​មួយ​សាមញ្ញ និង​ធម្មតា​បំផុត​។​
​ការផ្ដល់​វ៉ាក់សាំង​ឲ្យ​មាន់បាន​ត្រឹមត្រូវ​តាម​អាយុកាល​របស់​វា​អាចធ្វើ​ឲ្យ​ការ​ប្រឈម​ចំពោះ​ការខាតបង់​ថយ​មក​នៅត្រឹម​តិចតួច​ប៉ុណ្ណោះ នេះ​ក៏​ព្រោះតែ​ជម្ងឺ​មាន់​កាចៗ​ធ្វើ​ឲ្យ​មាន់​ឈឺ និង​ងាប់​ត្រូវបាន ការពារ​ជាមុន ដូចនេះ​ការ​ប្រថុយ​ត្រូវបាន​កាត់បន្ថយ​បាន​ច្រើនណាស់​។ ក្នុងករណី​ដែលមាន់​ត្រូវ​បានផ្ដល់​វ៉ាក់សាំង​រួចហើយ តែ​កើតមាន​ជម្ងឺ ជម្ងឺ​នោះ​អាច​គ្រាន់តែ​ជា​ជម្ងឺ អាច​ព្យាបាល​បាន ដែល​ភាគច្រើន​គឺ​បណ្ដាលមកពី​ចិញ្ចឹម​មាន់​លែង​ឲ្យ​ដើរ​ស៊ី​ចំណី​ផ្ដេសផ្ដាស តាម​កន្លែង​មាន​ភក់ជ្រាំ ទី​មិន​ស្អាត​នានា ឬក៏​វា​ស៊ី​ប៉ះ​របស់​ដែលមាន​ដុះ​ផ្សិត ស្អុយ ផ្អូម ដូច្នេះ​ការ ព័ទ្ធ​សំណាញ់​ឃាំង​វា គឺជា​ប្រការ​មួយ​ល្អ​បំផុត និង​ប្រសើរ​ជាង​ការលែង​ឲ្យ​វា​ដើរ​ដោយ​សេរី​។

​-កត្តា​ចម្បង​ដែល​បណ្ដាល​ឲ្យ​មាន់​ឈឺៈ
ផ្ដល់​ទឹក​មិន​ស្អាត​ឲ្យ​មាន់ ឬ​ផ្ដល់​ទឹក​មិន​គ្រប់គ្រាន់​ឲ្យ​វា​
– ចិញ្ចឹម​ដោយ​មិនបាន​ឃាំង បណ្ដាល​ឲ្យ​វា​ឆ្លង​ជម្ងឺ​ពី​ទី​ផ្សេង ឬ​សត្វ​ដទៃ​
– ផ្ដល់​ចំណី​ដែល​ដុះ​ផ្សិត ឬ​ផ្អូម​
– មិនបាន​ផ្ដល់​ចំណី​មាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដល់​វា​
– មិនបាន​ចាក់​វ៉ាក់សាំង​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​អាយុ​មាន់​
– ចិញ្ចឹម​មាន់​លាយ​ជាមួយ​សត្វ​ដទៃ​ដូចជា ឆ្កែ ឆ្មា ទា គោ ក្របី​
– សត្វ​មូស កណ្ដុរ និង​សត្វល្អិត​ដទៃ​អាចជា​ប្រភព​ចម្លង​ជម្ងឺ​ដល់​មាន់​
– ទ្រុងមាន់​គួរ​មាន​សំណាញ់​មុង ឬ​ស្បៃ ហុំ​ព័ទ្ធ​ពេលយប់​ការពារ​ពី​មូស និង​សត្វ​ដទៃ​
– សំអាត​ទ្រុងមាន់​រាល់ថ្ងៃ​កុំ​ឲ្យ​សត្វល្អិត​មាន​ឳ​កាស​មក​រស់​លាយឡំ​ជាមួយ​លាមក​មាន់​
– បរិយាកាស​នៃ​កន្លែង​រស់នៅ​របស់​មាន់​ទទួលរង​កំដៅ​ខ្លាំងពេក ឬ​ខ្យល់​ខ្លាំងពេក​
– មិនបាន​យកចិត្តទុកដាក់​ក្នុងការ​ចិញ្ចឹម​ឲ្យ​ខ្ជាប់ខ្ជួន​។​
​វិធី​មួយចំនួន​សម្រាប់​បញ្ចៀស​ជម្ងឺ​មាន់ៈ​
– ប្រើ​ខ្ទឹមស បុក​ឲ្យ​ម៉ត់​លាយ​ជាមួយ​ចំណី​ក្នុង​អត្រា 4% (​រាល់ថ្ងៃ​)
– ប្រើ​ខ្ញី បុក​ឲ្យ​ម៉ត់​លាយ​ជាមួយ​ចំណី​ក្នុង​អត្រា 3% (​រាល់ថ្ងៃ​)
– ផ្ដល់​ទឹកស្អាត​លាយ​ជាមួយ​មេ EM ឬ EXM ចំណុះ​10ml លាយ​ទឹកស្អាត​1​លីត្រ ដាក់​ឲ្យ​មាន់​ផឹក​ពី​តូច​រហូតដល់​ធំ ត្រូវ​ដូ​ថ្មី​រាល់ថ្ងៃ​
– ចំណី​មាន់​ត្រូវ​លាយ​បន្ថែម​វីតាមីន ព្រី​ម៉ិច និង​មេ​ចំណី​
– ចំណី​ដែល​ធ្វើ​ឲ្យ​មាន់​ឆាប់​ធំ​គឺ​
10% – បាយ​ដាំ​ពី​ចុងអង្ករ ឬ​អង្ករ​ថោកៗ​
40% – ពោតក្រហម​បុក​បំបែក​ឲ្យ​ល្អិត​រួច​ស្ងោរ ឬ​ឆៅ​ក៏បាន​
20% – កន្ទក់​ធុន​ល្អ មិនមែន​កន្ទក់​កិន​ពី​អង្កាម​
2% – EM មេ​EM ឬ​EXM លាយ​រួច​
3% – គួរ​លាយ​បន្ថែម​កាល់ស្យូម (​ម្សៅ​ងាវ​) ឲ្យ​មេមាន់​ជា​ចំណី​ដោយឡែក​សម្រាប់តែ​មេមាន់​
4% – ស្ករ​រងូ​, ស្ករ​កាក​អំពៅ​
15% – ត្រកួន​, ស្លឹក​ឆា​យ៉ា​, ស្លឹក​ក​ន្ធុ​ម​ថេត​, (​តាមរក​បាន​)
4% – កាកដូង​អាច​រកបាន​ពី​កន្លែង​លក់​ដូង ឬ​ខ្ទិះដូង​ក្នុង​ផ្សារ​
2% – ព្រី​ម៉ិច​
​របប​ចំណី​ខាងលើ​អាច​ល្អៀង​ពីគ្នា​តិចតួច​បាន ចំពោះ​មាន់​ចិញ្ចឹម​យក​សាច់​វិញ​នោះ​គួរ​បន្ថែម ប្រេងឆា ឬ​ខ្លាញ់ត្រី​ប្រមាណ​4% ទៅក្នុង​ចំណី តែ​ត្រូវ​លាយ​សម្រាប់តែ​ឲ្យ​មាន់​ស៊ីក្នុង​1​ថ្ងៃ មិនត្រូវ លាយ​ទុក​ស​ម្រា​បើ​ច្រើន​ថ្ងៃ​ឡើយ​។​
​ការផ្ដល់​ចំណី​ត្រូវ​លាយ​ជាមួយ​ខ្សាច់​ខ្លះ​ផង ដើម្បី​ឲ្យ​ការរំលាយ​អាហារ​របស់​មាន់​ងាយ ទោះ​មិន បានដាក់​ក៏​មិន​ក៏​មិន​ថ្វី តែ​គួរតែ​ដាក់​។ ចំណី​មាន់​គួរ​ដាក់​ក្នុង​ស្នូក​វែង ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន់​ជាន់ កំពប់ និង​ការពារ​កុំ​ឲ្យ​មាន់​ជាន់​លើ​ចំណី​ផង​។​
​វ៉ាក់សាំង​សំរាប់​ផ្ដល់​ឲ្យ​មាន់​រួមទាំង​ព្រី​មិច វីតាមីន​ម្សៅ​ងាវ អា​ចរក​ទិញ​បាន​នៅតាម​ដេប៉ូ​លក់ ចំណី​សត្វ តែ​សូម​ប្រយ័ត្ន​វ៉ាក់សាំង​ក្លែងក្លាយ​ដែល​គ្មាន​ប្រសិទ្ធភាព​។ គួរ​ទិញ​វ៉ាក់សាំង​ពី​ដេប៉ូ​លក់ ចំណី​សត្វ​ធំៗ និង​ចំណាំ​ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន​ផលិត ជាពិសេស​ថ្នាំ​ថោកៗ​គួរ​ចៀសវាង ព្រោះ​វា​អាចជា​ថ្នាំ​ក្លែងក្លាយ​លក់​បន្លំ​។​
​មាន​ថ្នាំ​កញ្ចប់ៗ​ច្រើនយ៉ាង​ត្រូវបាន​គេ​លក់​សម្រាប់​លាយ​ជាមួយ​ចំណី ឬ​ទឹក​ឲ្យ​មាន់​ផឹក ឬ​ស៊ី ដើម្បី​ការពារ​មាន់​ពី​ជម្ងឺ​នានា ថ្នាំ​ទាំងនោះ​អាច​ប្រើ​បាន​ដរាបណា​មានការ​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ ការប្រើប្រាស់ និង​ក្រុមហ៊ុន​ផលិត​បានច្បាស់លាស់ និង​ប្រសិទ្ធភាព​របស់​ថ្នាំ​នោះ ព្រោះថ្នាំ​ខ្លះ គឺ​គ្មាន​ប្រសិទ្ធភាព​សោះតែ​ម្ដង ព្រោះ​វា​ជា​ថ្នាំ​ក្លែងក្លាយ​។​
​ថ្នាំ​តេ​ត្រា​ស៊ី​គ្លី​ន សម្រាប់​មនុស្ស​ត្រូវបាន​គេ​យកមកប្រើ​ជាមួយ​មាន់​សម្រាប់​មាន​ជម្ងឺ​មួយចំនួន ដោយ​រួមទាំង​ជម្ងឺ​ធ្លាក់​ស្លាប និង​ជើង​បត់​ក​ចុះក្រោម លែង​ស៊ី​ចំណី​រួច​ងាប់​ក្នុង​រយៈពេល​តែ 3​ម៉ោង ទៅ​48​ម៉ោង​ប៉ុណ្ណោះ​។​
​សម្រាប់​កា​មន្ទិល​ចំពោះ​ការប្រើប្រាស់​ថ្នាំ​ព្យាបាល​មាន់​ឈឺ គួរតែ​ពិគ្រោះ​ជាមួយ​អស់លោកអ្នក ជំនាញ​ខាង​ក្រសួងកសិកម្ម ផ្នែក​ចិញ្ចឹម​មាន់ ឬ​អ្នកជំនាញ​ខាង​អង្គការក្រៅរដ្ឋាភិបាល​នានា​។ ការ​សួរ​ឲ្យ​បាន​ច្រើន​ទៅ​អ្នកជំនាញ គឺជា​ការសំខាន់​ណាស់ ព្រោះ​អាចជួយ​ឲ្យ​យើង​កើនឡើង​នូវ ការយល់ដឹង​កាន់តែ​ប្រសើរ និង​ចៀសបាន​នូវ​ការខាតបង់​ប្រាក់កាស​។​
​សៀវភៅ​កសិកម្ម​ខ្លះ មិនបាន​បកស្រាយ​ឲ្យ​ស៊ីជម្រៅ​នោះទេ តែ​ពិសោធន៍​របស់​អ្នក​ចិញ្ចឹម​មាន់ គឺជា​លំ​អាន​សម្រាប់​អ្នក​ចង់​ចិញ្ចឹម ឬ​រៀន​ចិញ្ចឹម​ថ្មោង​ថ​ថ្មី​។​
Website:TechPro