១. សិក្សាអំពីប្រភេទដី ៖
- មុននឹងដាំទំពាំងបាយជូរត្រូវរាស់ដីជាមុនសិន
- គឺប្រភេទដីទូល ដីមិនលិចទឹក រឺ ជាំទឹក ទីតាំងស្រឡះមានខ្យល់និងពន្លឺថ្ងៃចាំងចេញចូលគ្រប់គ្រាន់ ជាដីដែលគ្មានសត្វកណ្តៀរ រស់នៅ ដីស្រស់ទឹក ដីធូរខាងក្រោមដីសំបូរជាតិផូស្វ័រ។
- ប្រសិនបើដីហាប់ពេករឺក៏គ្មានជាតិផូស្វ័រ គេអាចដុតឆ្អឹងគោ សំបកខ្យង រឺបាចកំបោរ បង្កើនជាតិផូស្វ័រទៅក្នុងដីនោះ ដើម្បីឲ្យដីនោះធូរនិងត្រសុះទើបអាចដាំទំពាំងបាយជូរបានយូរឆ្នាំ។
- ក្រោយពីរើសបានដីហើយ ត្រូវរើសរដូវដើម្បីភ្ជួរបំបែកដីដើម្បីរៀបចំកន្លែងសំរាប់ដាំ។
- ការរៀបចំដី ខែ ១១ រឺក៏ ខែ ១២ យើងភ្ជួរឲ្យបានច្រើនជើង ភ្ជួរលើកទីមួយលើកទីពីរដើម្បីអោយដីកាន់តែសុះល្អ។
ក្រោយពីរៀបចំដីបានហើយយើងត្រូវរៀបចំទ្រើងសំរាប់ឲ្យដើមទំពាំងបាយជូរវាតោងឡើងបន្ទាប់មកត្រូវរៀបចំប្រព័ន្ធទឹកតាមរណ្តៅដែលយើងកាយដាំទំពាំងបាយជូរនោះ។
៤. ប្រសិនបើដីយើងមិនស្រស់ទឹក រឺក៏ដក់ទឹក ៖
យើងអាចពួនជារងរឺក៏ដុំៗបន្តិច ។ ប្រសិនបើដីយើងជាលក្ខណៈដីខ្សាច់ រឺក៏ដីថ្ម មិនពិបាកទេយើងអាចដាំវាបានធម្មតា ។
របៀបដាំទំពាំងបាយជូរ
- ត្រូវដាំកូនទំពាំងបាយជូរ គំលាត ពីគុម្ពបួយទៅគុម្ពមួយប្រវែង ១ ម៉ែត្រ និងពីរងមួយទៅរងមួយទៀត មានប្រវែង ២ ម៉ែត្រ ។ បន្ទាប់ពីទុកគំលាតដាំ យើងរៀបចំជារងរួច ត្រូវរៀបចំបណ្តាញទឹកតាមគាល់រឺគុម្ពដែលបំរុងដាំកូនទំពាំងបាយជូរអោយបានគ្រប់រណ្តៅ។
- បណ្តាញទឹករៀបចំសំរាប់បន្តក់ទឹកតាមគុម្ពដែលបានដាំរួចពីព្រោះកូនទំពាំងបាយជូរដែលបានដាំរួចត្រូវបន្តក់ទឹកវាឲ្យបានរាល់ថ្ងៃនិងទៀងពេល។ ដំណាំទំពាំងបាយជូរខុសពីដំណាំដ៏ទៃព្រោះទំពាំងបាយជូរមិនត្រូវការយកទឹករឺគ៏រែកទឺកទៅស្រោចវានោះទេតែវាត្រូវការបន្តក់ទឹកបន្តិចម្តងៗ ។ ក្នុងមួយគុម្ពប្រសិនបើដីកណ្តេងវាត្រូវការដំណក់ទឹក ១០ លីត្រ តែប្រសិនបើដីខ្សាច់វិញវាត្រូវការទឹក ១៥ លីត្រ ។ បន្ទាប់ពីរៀបចំទឹករួចហើយត្រូវរៀបចំរងជាធ្វើរាងបញ្ឈរដើម្បីអោយកូនទំពាំងបាយជូរវាតោងឡើង ។ ប្រវែងទ្រើងគឺ ១,៩០ ម៉ែត្រនៅពីលើ ។
- នៅពេលដែលរៀបចំដី ទ្រើង និង ដំណក់ទឹករួច ត្រូវជីកដីសំរាប់ដាំកូនទំពាំងបាយជូរ ជំរៅ ៣០ ស.ម និងទំហំមុខកាត់ប្រវែងកន្លះម៉ែត្រ( ៥០ ស.ម, ០,៥ម៉ែត្រ )....។រួចមកយកជីលាមក អាចម៍( គោ មាន់, ទា, មួយណាក៏បាន) មួយអំរែក (បើមានអាចម៍ប្រចៀវកាន់តែប្រសើរ )មកដាក់ក្នុងរណ្តៅនោះទើបលាយជាមួយដីអោយបានសព្វស្រទាប់លើចាំយកកូនទំពាំងបាយជូរមកកប់ដាំ។ ក្រោយពីដាំហើយនិងបន្តក់ទឹកវាឲ្យជាប់រាល់ថ្ងៃរួចហើយយើងត្រូវរង់ចាំរយៈពេលមួយសប្តាហ៍ ពេលនោះកូនទំពាំងបាយជូរវាលូតលាស់បែកមែកច្រើនត្រួយ ហើយនៅពេលដែលវាបែកមែកបានច្រើនត្រួយត្រូវគ្រៀវដើមវាចេញ ។
- ត្រូវប្រលះត្រួយវាចេញទុកតែត្រួយណាដែលវាលូតធំជាងគេឲ្យវាលួតតែឯងបានហើយ។
- ធ្វើបែបនេះដើម្បីឲ្យដើមនោះវាធំលួតលាស់ល្អប្រវែង ៧ តឹក យើងធ្វើការគ្រៀវចាប់ផ្តើមបំបែកមែកដើម្បីឲ្យវាបែកមែកទៅឆ្វេងទៅស្តាំហើយយើងត្រូវការតែពីរទងនេះទេ ។
- ទំពាំងបាយជូរនេះយើងដាំតែរយៈពេល ៨ខែ ទៅ ៩ ខែទេវាអាចចេញផ្កាចេញផ្លែតាមការដែលយើងកាត់បំបែកត្រួយនោះ , ប៉ុន្តែ ត្រូវឧស្សាហ៍បេះស្លឹកចាស់ៗ ចោលផង ការដែលបេះស្លឹកចាស់ចោលនោះគឺដើម្បីការពារជំងឺយារយីដំណាំ រឺយារយីរ ត្រួយស្លឹកដែលទើបលូតលាស់ថ្មី ។ ក្នុងមួយគុម្ពទំពាំងបាយជូរអាចផ្លែបាន ៣ គីឡូ គិតជាមធ្យម នៅឆ្នាំដំបូង។
- Website:TechPro
0 Comments