ព្រឹកថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែវិចិ្ឆកា ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិត ទី នរិន្ទ ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំក្រវាញ បានអញ្ជើញចូលរួម ក្នុងកម្មវិធីសំណេះសំណាល និងចែកសំភារៈសិក្សាដល់សិស្សានុសិស្សក្រីក្រដែលនៅសាលារៀនបឋមសិក្សាទទឹងថ្ងៃ និងសាលារៀនបឋមសិក្សាក្សេត្របូរីចំនួន៤០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម យឹម វិសិដ្ឋ និងឯកឧត្តមបណ្ឌិត ទី ថានី ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំក្រវាញ ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមយុវជនក្រវាញ លាស់ថ្មីដែលធ្លាប់ជាអតីតសិស្សរៀននៅទីនោះផងដែរ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។
បន្ទាប់មកទៀតឯកឧត្តម និងក្រុមការងារថ្នាក់ឃុំ បានបន្តដំណើរចុះពិនិត្យស្ពានឈើមួយកន្លែងកំពុងតែធ្វើការជួសជុល នៅក្នុងឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមានប្រវែង ៥២ម៉ែត្រ ។ ក្នុងនោះផងដែរឯកឧត្តមក៏បានថ្លែងអំណរគុណ និងលើកទឹកចិត្តចំពោះកំលាំងអាជ្ញាធរ និងព្រះសង្ឃ អ្នកភូមិ យុវជនសិស្សស្មគ្រ័ចិត្ត ដែលចំណាយពេលវេលា និងកម្លាំងក្នុងការមកជួយធ្វើស្ពានឈើនេះលេចឡើងចេញជាសមិទ្ធផល ។
Post អត្ថបទដោយ Heng sokthoeurn
0 Comments